សិក្ខាសាលាស្តីពី ការប្រកាស់ផ្សព្វផ្សាយពីការអនុវត្តគម្រោង “ បង្កើនការចូលរួមរបស់សហគមន៍ក្នុងការអភិរក្សព្រៃឈើក្នុងខេត្តព្រះវិហារ ក្នុងប្រទេសកម្ពុជា”
កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ អង្គការ AFD Cambodia បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអនុវត្តគម្រោង “ បង្កើនការចូលរួមរបស់សហគមន៍ក្នុងការអភិរក្សព្រៃឈើក្នុងខេត្តព្រះវិហារ ក្នុងimg src="/images/DSCF0221.png" alt="" width="324" height="216" ប្រទេសកម្ពុជា” ក្រោមជំនួយគំាទ្រពីអង្គការ IUCN/CEPF។ គោលដៅគម្រោងធ្វើលើប្រាំស្រុក មានស្រុករវៀង ស្រុកជ័យសែន ស្រុកឆែប ស្រុកគូលែន និងស្រុកជាំក្សាន្ត និងឃុំចំនួន ០៧ មានឃុំ រំដោះស្រែ ឃុំគូលែនជើង ឃុំស្រយ៉ង់ ឃុំឆែបមួយ ឃុំខ្យង ឃុំរមទម និងឃុំរមណីយ ក្នុងនោះគម្រោងធ្វើការផ្ទាល់ជាមួយសហគមន៍ព្រៃឈើចំនួន ១០ រយៈពេល២៤ខែ គិតចាប់ពីខែសីហា ឆ្នាំ២០២៣ រហូតដល់ខែកក្កដា ឆ្នាំ២០២៥។ គម្រោងមានគោលដៅរួមមួយគឺ “ បង្កើនសមត្ថភាពដល់សហគមន៍ព្រៃឈើ និង ប្រសិទ្ធភាពនៃយន្តការបណ្តាញសហគមន៍ព្រៃឈើថ្នាក់ស្រុកនិងខេត្ត ឲ្យមានអភិបាលកិច្ច និងបានប្រសើរឡើងវិញនៃកិច្ចគំាពារអភិរក្សជីវៈចម្រុះក្នុងតំបន់អាងស្ដុកទឹកស្ទឺងសែន ” ។ គម្រោងនេះនឹងផ្តល់ផលប្រយោជន៍ទៅដល់សមាជិកសហគមន៍ចំនួន ២២៤៤ គ្រួសារ ស្មើនឹងមនុស្សចំនួន ៧៧៨៩ នាក់ ក្នុងនោះស្រ្តី ៣៨៣០ នាក់ ក្នុងនោះមានជនជាតិដើមភាគតិចចំនួន២៤៩គ្រួសារ ដើម្បីការពារនិងអភិរក្សប្រព័ន្ធជីវចម្រុះ និងព្រៃឈើលើផ្ទៃដីចំនួន ១៦៨០៥ ហិកតា។ ក្នុងសិក្ខាសាលានេះផងដែល ថ្នាក់ដឹកនាំមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ និងដ្នាក់ដឹកនាំស្រុក មានអភិបាល អភិបាលរងស្រុកទាំង៥គោលដៅ ឃុំគោលដៅទាំង៧ ព្រមទាំងសហគមន៍ព្រៃឈើទាំង១០ និងអង្គការដៃគូ បានគាំទ្រវត្តមានរបស់គម្រោង និងចូលរួមបន្តកិច្ចសហការជាមួយគ្នាទៅវិញទៅមក ។
On the morning of October 31, 2023, AFD Cambodia organized a workshop to promote the implementation of the project "Increasing Community Participation in Forest Conservation in Preah Vihear Province in Cambodia" with the support of IUCN / CEPF. The project targets five districts: Rovieng, Chey Sen, Chep, Kulen and Choam Ksan districts, and seven communes: Romdos Sre, Kulen Cheung, Srayong, Chhep Muy, Khyang, Khtom, Romtom and Romney communes.The project works directly with 10 community forests for 24 months from August 2023 to July 2025. The project has a common goal: "Increase the capacity of community forestry and the effectiveness of district and provincial community forestry network mechanisms for governance and improved biodiversity conservation in the Stung Sen Reservoir." The project will benefit 2,244 community members, equivalent to 7,789 people, including 3,830 women, including 249 indigenous families, to protect and conserve 16805 hectares of biodiversity and forests. . In this workshop, the leaders of the Department of Agriculture, Forestry and Fisheries of Preah Vihear Provincial Forestry Administration and district leaders, including governors, deputy governors of 5 target districts, 7 target communes, as well as 10 community communities and partner organizations supported and collaboration project implementation together.
----------------------------------------------------------------------------------------------------------------
ពង្រឹងការគ្រប់គ្រងស្ថាប័នសហគមន៍ និងលើកកម្ពស់ការចូលរួមរបស់យុវជន និងស្ត្រី ក្នុងរចនាសម្ព័ន្ធដឹកនាំសហគមន៍។ អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ បានចូលរួមជាមួយមន្ត្រីជំនាញនិងរដ្ឋបាលមូលដ្ឋាន ធ្វើការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសហគមន៍ព្រៃឈើ និងតំបន់ការពារធម្មជាតិចំនួន ២១ សហគមន៍ ដើម្បីបង្កើនអភិបាលកិច្ចក្នុងការគ្រប់គ្រង ដឹកនាំសហគមន៍ ព្រមទាំងបានដាក់បញ្ជូលសមាសភាពយុវជន និងស្ត្រី ក្នុងជួរថ្នាក់ដឹកនាំសម្រេចចិត្តរបស់សហគមន៍មូលដ្ឋាន យ៉ាងតិច៣០%។ ការពង្រឹងរចនាសម្ព័ន្ធនេះធ្វើឡើងជាងរៀងរាល់៥ឆ្នាំម្តង ឬមានការអសកម្មណាមួយនៃគណៈកម្មការគ្រប់គ្រងដែលសមាជិកបានបោះឆ្នោតជូន ស្របទៅតាមភាពចាំបាច់របស់សហគមន៍ ដើម្បីធានាពីការអនុវត្តតួនាទីនិងភារៈស្របតាមច្បាប់ស្តីពី ឃុំសង្កាត់ និងលក្ខន្តិកៈដែលបានចែង ស្របតាមច្បាប់ស្តីពីព្រៃឈើ និងតំបន់ការពារធម្មជាតិ។ បច្ចុប្បន្នកម្មវិធីធនធានធម្មជាតិនិងបរិស្ថានរបស់អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ បានកំពុងគំាទ្រដោយអង្គការអុកស្វាម និងអាយយូស៊ីអិន អនុវត្តក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ។
Strengthen the management of community institutions and promote the participation of youth and women in community leadership structures. Action for Development Organization has facilitated with government officers and local administrations to strengthen the management structures of 21 community forests and protected areas to increase governance in community management and to include youth and women in community decision-making, at least 30%. The strengthening of this structure takes place more than once every five years or there is any inactivity of the management committee elected by the members in accordance with the needs of the community to ensure the implementation of roles and responsibilities in accordance with the commune law, forestry and protected area law. Currently, the Natural Resources and Environment Program of Action for Development is being supported by Oxfam and IUCN-CEPF in Kampong Thom and Preah Vihear provinces.
------------------------------------------------------------------------------------------------------