សេចក្តីជូនដំណឹង ស្តីពី កាជ្រើសរើសក្រុមហ៊ុន ឬនីតិបុគ្គល ដើម្បីចុះសិក្សាពីបញ្ហាប្រឈម ផលប៉ះពាល់ និងការប្រើប្រាស់ នៃអាងស្តុកទឹកស្ទឹងសែន នៃគម្រោង “ បង្កើនប្រសិទ្ធិភាពនៃការអភិរក្សប្រព័ន្ធជីវៈចម្រុះ ព្រៃឈើនិងសត្វព្រៃ នៅតំបន់វាលទំនាបខាងជើងព្រៃលិចទឹកតាមរដូវកាល ប្រកបដោយបរិយាបន្ន ” អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ ហៅកាត់ថា AFD បាននិងកំពុងអនុវត្តន៍គម្រោង “ បង្កើនប្រសិទ្ធិភាពនៃការអភិរក្សប្រព័ន្ធជីវៈចម្រុះ ព្រៃឈើនិងសត្វព្រៃ នៅតំបន់វាលទំនាបខាងជើងព្រៃលិចទឹកតាមរដូវកាល ប្រកបដោយបរិយាបន្ន ” ដែលគំាទ្រមូលនិធិពី CEPF ប្រចាំប្រទេសកម្ពុជា មានរយៈពេល ២៤ខែ អនុវត្តដោយអង្គការ AFD ជាមួយសហគមន៍ព្រៃឈើចំនួន១០ ក្នុងស្រុកគោលដៅចំនួន៥ មាន ស្រុកជាំក្សាន្ត ស្រុកគូលែន ស្រុកឆែប ស្រុកជ័យសែន និងស្រុករវៀង ខេត្តព្រះវិហារ ដែលជាតំបន់ ក្នុងប្រទេសកម្ពុជា។ ដើម្បីបង្កើនប្រសិទ្ធភាពនិងប្រសិទ្ធផល គម្រោងនឹងធ្វើការជ្រើសរើស ក្រុមហ៊ុន ឬនិតិបុគ្គលឯករាជ ដែលមានបទពិសោធន៍ការសិក្សាស្រាវជ្រាវ លើការងារធនធានធម្មជាតិ និងបរិស្ថាន ដើម្បីធ្វើការសិក្សាស្រាវជាមួយសហគមន៍ និងអ្នកពាក់ព័ន្ធក្នុងគោលដៅ ដើម្បីចងក្រងជាផែនការសកម្មភាពចូលរួមកាត់បន្ថយផលប៉ះពាល់ បញ្ហាប្រឈម និងតម្រូវការរបស់សហគមន៍ជុំវិញអាងស្តុកទឹកស្ទឹងសែន។ អាស្រ័យហេតុនេះ សូមក្រុមហ៊ុន ឬនីតិបុគ្គល ដែលមានបទពិសោធន៍ខាងលើ ដែលមានចំណាប់អារម្មណ៍ក្នុងការទទួលយកសេវានេះ…